យាយម៉ាច - មីងតឿ នៅឆ្នាំ១៩៧៥ យាយមានស្វាមី និងមានកូនប្រុសពីរនាក់...…
- User
យាយម៉ាច - មីងតឿ
នៅឆ្នាំ១៩៧៥ យាយមានស្វាមី និងមានកូនប្រុសពីរនាក់... ទោះបើជារស់នៅក្នុងភ្នក់ភ្លើងសង្គ្រាមយ៉ាងណា ក៏យាយមានអ្នកកំដរយប់ថ្ងៃ... ជីវិតជាគ្រួសារមួយ.....
គេតែងតែនិយាយថា សុភមង្គលគឺជាវេលាមួយដ៏ខ្លី... គ្មាននរណាចង់បាត់បង់ក្នុងមួយខណៈដ៏ខ្លីឡើយ.... ប៉ុន្តែទេព្តាមិនប្រាកដថានឹងផ្តល់ឲ្យមនុស្សនូវសំណាងល្អគ្រប់គ្នាឡើយ... ធ្វើឲ្យជីវិតអ្នកនេះកំសត់ ដើម្បីអ្នកនោះអាច សប្បាយ ប៉ុន្តែអ្នកដែលគួរតែសប្បាយ ក៏នៅតែមិនសប្បាយ ព្រោះគេមិនដឹងថា គេកំពុងតែមានសំណាង... រហូត ទាល់តែដល់ពេលវេលាដែលគេបាត់បង់... ទើបគេស្តាយក្រោយ ហើយដឹងខ្លួនថា គេមានសំណាង មិនចេះថែរក្សា...
ខែមីនា ឆ្នាំ១៩៧៥ ស្វាមីយាយបានទទួលមរណៈភាព ដោយសារការបន្ទុះគ្រាប់បែក ដែលជាផ្លែផ្កានៃការ ធ្វើសង្គ្រាមរវាងខ្មែរក្រហម និងសាធារណរដ្ឋខ្មែរដែលគាំទ្រដោយអាគាំង។ មិនទាន់បានស្រាកស្រាន្តលើផ្លូវជីវិត ដោយសារការនិរាសស្វាមី យាយក៏បានវង្វេងបាត់កូនប្រសទីមួយអាយុប្រហែល៥ឆ្នាំ នៅម្តុំផ្សារអូរឫស្សី ក្រុងភ្នំពេញ
នាដើមខែមេសា... តើជាអំណោយនៃឆ្នាំថ្មីសម្រាប់យាយឬ? ចាកចោលទ្រនំ ជាមួយកូនទី២ ដោយការជម្លៀសចេញ ពីទីក្រុងរួមគ្នាជាមួយនិងប្រជាជនប្រមាណលើសពីមួយលាននាក់... រសាត់អណ្តែត ដល់ខេត្តស្វាយរៀង...
យាយ និងកូនទី២ មិនមានសំណាងរស់ស្រួលទេ តែក៏មិនមែនមានសំណាងអាក្រក់ត្រូវបាត់បង់ជីវិតក្នុង សម័យកម្ពុជាឆ្នាំសូន្យដែរ... វេទនាក្នុងសេចក្តីស្រេកឃ្លាន ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មិនអស់ មិនហើយ... ទោះ បើវៀតណាមបានវាយប្រយុទ្ធ លើខ្មែរក្រហម អាចគ្រប់គ្រប់ទឹកដីស្ទើរតែ៩០%នៃផ្ទៃប្រទេស... យាយបែរជាត្រូវ រសាត់អណ្តែតរួមជាមួយខ្មែរក្រហម ទៅដល់ព្រំដែនខ្មែរថៃ...
ភាពលំបាកលំបិនក្នុងក្រុមខ្មែរក្រហម បានធ្វើឲ្យយាយ ត្រូវតែដឹកដៃកូនប្រុស ប្រថុយប្រថានឆ្ពោះទៅរកជំរុំ ជនភៀសខ្លួន ដែលស្ថិតនៅលើទឹកដីនៃប្រទេសថៃ ដែលស្ថិតនៅក្រោមការជួយជ្រោមជ្រែងឧបត្ថម្ភរបស់អង្គការ ទទួលបន្ទុកជនភៀសខ្លួនអន្តរជាតិ។ ជាក្តីសង្ឃឹមថ្មី ក្នុងការសម្លឹងឆ្ពោះទៅរកប្រទេសទីបី ប្រទេសសេរីដ៏ល្អ... ប៉ុន្តែ
យាយគ្មានសំណាងឡើយ... ក្រោមកិច្ចព្រមព្រៀងសន្តិភាពនៃទីក្រុងប៉ារីស៍ឆ្នាំ១៩៩១... យាយនិងកូន ក៏បានធ្វើ មាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ.... ភ្នំពេញ... ទ្រនំថ្មី នៃដែនដីចាស់ ក្នុងរបបរាជាណាចក្រកម្ពុជាទី២។
កូនប្រុសយាយពេញវ័យ ក៏បានបញ្ចប់បាក់ឌុបដែរ... លិខិតបញ្ជាក់ការសិក្សាពីជំរុំជនភៀសខ្លួន គឺមានតម្លៃ ស្មើគ្នានិងអ្នករស់ក្រោមរបបរដ្ឋកម្ពុជាដូចគ្នា... មានចំណេះដឹងភាសាថៃ... អាចធ្វើការបណ្តើរ ហើយរៀនបន្តនៅ សាកលវិទ្យាល័យបណ្តើរ... ជីវិតគួរតែល្អទាំងកូន និងយាយ...ប៉ុន្តែហេតុអ្វីអំណោយដ៏ល្អមួយ ទេព្តាមិនព្រមប្រទាន ឲ្យយាយនិងកូន... រស់ក្នុងសង្គមថ្មី ការប្រកួតប្រជែង គឺមានលក្ខណៈសេរី... វប្បធម៌ថ្មី... បានពង្វក់ស្មារតីយុវជន.. ភាពឡូយឆាយ ភាពទំនើបស៊ីវីល័យ គឺជាជីវិតដ៏ស្រស់បំព្រង ដែលយុវវ័យប្រាថ្នាចង់បាន... ដើម្បីបានសប្បាយ ដើម្បីបង្អួតគ្នា ដើម្បីបានរអស្ចារ្យជាងគេ... យុវវ័យបានភ្លេចររស់នូវការប្រៀនប្រដៅរបស់ដូនតា របស់សាសនា របស់ ព្រះពុទ្ធ... មិនខ្វល់... ដើម្បីមានបាន... ការកេងប្រវ័ញ្ច លើប្រជាជាតិដូចគ្នា... កើតមានជាធម្មតា... មនសិការវិជ្ជាជីវៈស្ទើរតែឆ្កែស៊ីអស់... ទីណាក៏បក្សពួក... ពួកអញ ពួកគេ... បំផ្លាញចុះបំផ្លាញឡើង... បំផ្លាញតែជនជាតិខ្លួន... ហើយ បែរជាជួយជនបរទេសឲ្យចម្រើន ឲ្យចំណេញ ឲ្យកាន់តែលូតលាស់សេដ្ឋកិច្ចទៅវិញ...
ឱសឱវាសនាកម្ពុជា ឱសឱប្រជាជាតិដ៏អភ័ព្វ... អ្នកបានបំភ្លេចអស់នូវសក្តានុពលភាពនៃជាតិរបស់ខ្លួន ក្រោមភាពទំនើបនៃវប្បធម៌ថ្មី... សម្ភារល្អ គឺអស្ចារ្យ! ទាន់សម័យ គឺអស្ចារ្យ! ប្រដេញ... ប្រដេញ... ប្រដេញភាព ទំនើបចុងក្រោយដែលកើតមានមិនចេះចប់... ដើម្បីបំប៉នចំណង់ ដែលគ្រាន់តែជាអារម្មណ៍ដ៏ល្បីលើ...។
កូនយាយពូកែណាស់... លួងលោមយាយ... ទិញម៉ូតូថ្មី.. រអលង្ការថ្មី... សម្ភារថ្មី...
រីឯយាយមិនដែលបដិសេធទេ... ដើម្បីកូនប្រុសតែមួយ... គឺអាចគ្រប់ពេល.....
កូនយាយពូកែណាស់... លួងលោមយាយសារជាថ្មី... ម្តងហើយ ម្តងទៀត.. ប្តូរម៉ូតប្រដេញឆ្នាំ...ទិញលក់ៗ ចុងក្រោយចំណេញតែអ្នកលក់... ទោះបើគ្រោះថ្នាក់... ទោះបើចោរលួច... យាយក៏នៅតែអាចបំពេញចិត្តកូនបាន.....
កូនយាយបានរៀបការ.. មានកូនពីរ.. យាយក៏នៅតែជួយទទួលខុសត្រូវទំនុកបម្រុង ចិញ្ចឹមថែរក្សា...
ចុងឆ្នាំ២០០៣... ប្រហែលពីរសប្តាហ៍ហើយ ដែលយាយមិនបានឃើញកូន... ប្រពន្ធរបស់កូនយាយ ក៏បាន មកសួរនាំយាយ... ប៉ុន្តែគ្មាននរណាដឹងឡើយ.... ប្រពន្ធថានៅផ្ទះយាយ... យាយថានៅផ្ទះប្រពន្ធ.... ទីបំផុតកូនយាយ គឺគ្រាន់តែជាធាតុ ដែលស្ថិតនៅក្នុងកោដ្ឋិ ឯវត្តព្រះពុទ្ធ... កូនយាយបានស្លាប់ដោយគ្រោះថ្នាក់ចរាចរ ក្រោមអំណាច នៃភាពស្រវឹង... យាយស្លុតស្មារតី ពេលដែលបានទទួលដំណឹងពីប៉ូលីស... រូបថតចុងក្រោយ... រូបចុងក្រោយគឺជា សាកសពដ៏អណោចអធម្ម...
បាត់បង់មនុស្សជាទីស្រឡាញ់... មិនបានពីរសប្តាហ៍ផង... យាយក៏មានជម្ងឺលើសឈាម... ហើយត្រូវស្លាប់ មួយចំហៀងខ្លួន... បន្ទុក ជាន់លើបន្ទុក... ប្រពន្ធនៃកូនប្រុសយាយ មិនអាចថែទាំយាយទេ... ព្រោះសូម្បីតែកូនទាំង ពីរ ដែលជាចៅរបស់យាយ ក៏នានមិនអាចថែទាំដែរ... គឺនាងត្រូវធ្វើការ...
ផ្គត់ផ្គង់ចិញ្ចឹមកូនប្តីមុន ហើយក៏ត្រូវផ្គត់ផ្គង់ ចិញ្ចឹមកូនប្តីក្រោយដែលត្រូវជាចៅរបស់យាយ...
អ្នកនៅលីវ ថាអ្នករៀបការល្អ... អ្នករៀបការ ថាអ្នកនៅលីវល្អ... ជីវិត? ជីវិតពិតជាពិបាកយល់?
យាយម្នាក់ និងចៅពីរនាក់... បន្ទុកជីវិត... តើនរណាជាអ្នកថែទាំ? ជីវិតមនុស្ស គឺពិតជាឃោរឃៅ... តែអ្វី ដែលរិតតែឃោរឃៅ គឺអ្នកដែលត្រូវរស់នៅ ដើម្បីថែរក្សា....
មីងតឿ ដែលជាក្មួយយាយម៉ាច... ដែលខ្ញុំមិនបានរំឭកកាលពីដើមរឿង... គឺជាអ្នកទទួលបន្ទុកថែរក្សា... និងរ៉ាប់រងនូវអ្វីៗទាំងអស់ ដើម្បីយាយនិងចៅទាំងទ្វេររបស់យាយ... មីងតឿ ដែលយាយម៉ាចជួយបីបាច់ថែរក្សា វេលាដែលយាយបានជួបសារជាថ្មី ក្នុងដំណើរមាតុភូមិនិវត្តន៍១៩៩១ បានរស់នៅជាមួយយាយ..
ខ្ញុំខឹងនឹងទេព្តា ដែលមិនបានឲ្យសំណាងដល់មីងតឿទេ... ប៉ុន្តែគឺជាការធ្វើតេស្តដ៏ខ្លោចផ្សារសម្រាប់មីងតឿ ទៅវិញ... ទាំងយាយម៉ាច និងមីងតឿ... ពីរនាក់មីងក្មួយ លក់ចេកអាំង អន្សមអាំង អន្សមស្ងោរ... អ្នកគិតទៅមើល..... តើប្រាក់ចំណូលប៉ុណ្ណា? តើគ្រប់គ្រាន់ទេដើម្បីរស់? តើអាចកម្សាន្តសប្បាយទេ? តើអាចធ្វើអំណោយល្អឲ្យជីវិតទេ?
ខ្ញុំសរសើរមីង ដែលជាមនុស្សប្រសប់បំផុត ក្នុងការអត់ធ្មត់ និងសន្សំសំចៃ... អស្ចារ្យជាងតួនាងម៉ាលី ក្នុង រឿងបន្តោងខ្សែកពេជ្រ ហើយក៏ររស្ចារ្យជាងនាងម៉ាកថា ក្នុងរឿងម៉ាកថា... ជីវិតក្នុងប្រលោកលោក ទោះបើវេទនា យ៉ាងណា ក៏យើងអាចដឹងពីទីបញ្ចប់ក្នុងវេលាដ៏ឆាប់.. តែជីវិតជាក់ស្តែងវិញ... ទីបញ្ចប់ថ្ងៃណា... គ្មាននរណាដឹង...
តើទ្រាំបានយូរប៉ុណ្ណា... ក៏គ្មាននរណាដឹង... ដឹងតែត្រឹមថា បើខ្លួនក្រហើយ... គឺរស់ដើម្បីបម្រើអ្នកមាន... ដើម្បីជួយ អ្នកមាន ឲ្យកាន់តែមាន.. រស់សប្បាយលើគំនរទុក្ខនៃជីវិតខ្លួន....
បំណុលជីវិត តើត្រូវដោះពេញមួយជីវិតឬ? ពេលដែលយាយម៉ាចពិការ... បំណុលរុំកោះ... បំណុលជុំទិស... ត្រូវបានប្រកាសគ្រប់ទិសទី... ម្ចាស់បំណុល ចេញចូលផ្ទះយាយម៉ាចដូចតៀមកាហ្វេ...
យាយពូកែ... យាយពូកែ... ខ្ចីលុយអ្នកនេះ សងអ្នកនោះ.... ខ្ចីលុយអ្នកនោះ សងអ្នកនេះ... ហើយជាអាថ៌ កំបាំងទៀត...ម្ចាស់បំណុលជានរណា?? គឺសុទ្ធតែជាអ្នកធូរធារជិតខាង... ចិត្តល្អ??? ការប្រាក់១០% ក្នុងមួយខែ.. សម្លាប់មនុស្សទាំងរស់... នេះពិតជាវិធី អ្នកមាន កេងប្រវ័ញ្ចលើភាពល្ងង់ខ្លៅរបស់អ្នកក្រ ដែលងប់នឹងចំណង់...
ដើម្បីបំពេញចិត្តកូន... យាយម៉ាច បានចងការបំណុលគ្រប់ទិស.... ឥឡូវកូនក៏បានទៅបាត់... ទាំងមិនដឹងថា ខ្លួននេះ បានធ្វើបាបម្តាយ... ម្តាយនៅរស់មែន តែរស់ទាំងពិការ ពឹងលើជំនួយ... អ្នករងគ្រោះ គឺមីងតឿ... ត្រូវរកស៊ី ចិញ្ចឹមផង ត្រូវសងបំណុលផង.. អាជីពប៉ុណ្ណឹង តើនឹងសងរួចនៅពេលណា? បើនៅតែការប្រាក់១០%មែន បំណុល
នោះ ពេលដែលសងចប់ គឺទាល់តែសេះដុះស្នែង ត្រីររណ្តែងដុះស្រកា ត្រីប្រាលែងមានកន្ទុយ...
ជីវិត... រស់ជាមួយនរណា... ក៏លំបាកម៉្យាងម្នាក់... គ្រាន់តែ... តើនរណាដែលអ្នកស្ម័គ្រចិត្តលំបាកដើម្បីរគេ?
ចុងបញ្ចប់ ម្ចាស់បំណុល មិនអាចសម្លាប់កូនបំណុល ដែលពិការស្ទើរតែមិនរស់ ដើម្បីលុយឡើយ.....
គ្រប់បំណុលត្រូវលែងគិតការប្រាក់... គ្រប់បំណុលសរុបត្រូវចែកជាចំនួនខែ... ក្នុងរយៈពេលបីឆ្នាំ...
បើខុសពីមីងតឿ... តើម្ចាស់បំណុលអាចបានប្រាក់ដើមវិញទេ ទោះបើបានស៊ីការប្រាក់ លើសពីប្រាក់ដើម ទៅហើយនោះ? កិច្ចសន្យាគ្មាន លិខិតបញ្ជាក់គ្មាន....
អរគុណបឹងតឿ ដែលបានលះបង់យុវវ័យរបស់ខ្លួន ក្នុងការបំពេញនូវបេសកកម្មនេះរហូតដល់ទីបញ្ចប់... ឆ្នាំ២០១០បំណុលបានបញ្ចប់... ស្ត្រីវ័យប្រហែល៤០ រស់កំដរយាយក្នុងវ័យប្រមាណ៦០. ផ្ទះនៅតែជួល... បើអ្នកគិតថាជីវិតអ្នកលំបាក... សូមអ្នកនឹងគិតដល់រឿងមីងតឿ... គិតដល់រឿងម៉ាកថា... ទោះបើពួកគេមាន កំហុស ឬមិនមានកំហុស... ក៏ពួកគេបានបំពេញនូវបេសកកម្មដ៏ល្អមួយ.... ដោយមិនខ្ចីរង់ចាំទទួលជំនួយពីនរណា ទាំងអស់... ខំប្រឹងប្រែងដោយខ្លួនឯង... ដើម្បីគ្រួសារ... ដោះស្រាយបំណុលជីវិត ដែលត្រូវតែប្រឈម...
ខ្ញុំនៅតែខ្លាចមកដល់ថ្ងៃនេះ... ការប្រកួតប្រជែង... ភាពឡូយ.. ដែលបានបំពុលប្រជាជាតិមួយនេះ... តើជីវិតពិតជាគ្មានក្តីសុខមែនឬ ពេលដែលអ្នកមិនមានសម្ភារល្អជាងអ្នកដទៃ? តើជីវិតពិតជាសប្បាយមែនឬ ដែលបានធ្វើស្រែលើខ្នងម៉ែឪ ញាតិមិត្ត ឬលើខ្នងអ្នកដទៃដើម្បីកេងចំណេញឲ្យតែខ្លួនឯងបានឡូយ?
តើជីវិតជាអ្នកដឹកនាំ ជាគ្រូ ជាពេទ្យ សប្បាយមែនឬ ដែលបានធ្វើស្រែលើខ្នងរាស្ត្រ ខ្នងសិស្ស ខ្នងអ្នកជំងឺ?
ខ្ញុំអរគុណដល់ច្បាប់ធម្មជាតិ ដែលតម្រូវឲ្យមនុស្សត្រូវតែស្លាប់ ដើម្បីកុំឲ្យពួកអ្នកមាន កាចសាហាវពេក... ខ្ញុំរអរគុណដល់ធម្មជាតិ រអរគុណដល់ការររប់រំ... ដែលបានធ្វើឲ្យខ្ញុំចេះសោយសុខក្នុងភាពដ៏រហាមរបស់ខ្ញុំ! ខ្ញុំសង្ឃឹមថា ខ្ញុំដែលនឹងលែងមានអ្វីៗ.. នោះហើយជាភាពសុខសាន្តរបស់ខ្ញុំ នៅទីសម្រាកចុងក្រោយបង្អស់!
위 내용을 보고 아래 질문에 답해줘 តើការចងការប្រាក់បង្កនូវសោដនាដ្យកម្មអ្វីខ្លះ?
이야기를 가지고 예시를 제공해줘 캄보디아어 문단 형식으로 주고 그다음 한국어 번역본도 줘 Assistant
ការចងការប្រាក់បង្កនូវសោដនាដ្យកម្មអ្វីខ្លះ?
ក្នុងរឿងយាយម៉ាច និងមីងតឿ យើងឃើញយ៉ាងច្បាស់ពីសោដនាដ្យកម្មដ៏ធ្ងន់ធ្ងរដែលកើតឡើងពីការចងការប្រាក់៖
១. សោដនាដ្យកម្មសេដ្ឋកិច្ច៖ យាយម៉ាចខ្ចីលុយពីអ្នកជិតខាងដោយការប្រាក់១០%ក្នុងមួយខែ ដែលធ្វើឲ្យបំណុលកើនឡើងយ៉ាងរហ័ស។ នៅពេលដែលនាងមិនអាចសងបាន បំណុលនេះបានធ្វើឲ្យមីងតឿត្រូវរងផ្ទុកយ៉ាងធ្ងន់ ដោយត្រូវរកស៊ីចិញ្ចឹមគ្រួសារ និងសងបំណុលដោយគ្មានពេលឈប់។
២. សោដនាដ្យកម្មសង្គម៖ អ្នកមានធ្វើឲ្យអ្នកក្រកាន់តែក្រខ្សោយ ដោយកេងប្រវ័ញ្ចលើភាពល្ងង់ខ្លៅ និងភាពអស់ផ្លូវរបស់ពួកគេ។ ឧទាហរណ៍៖ ម្ចាស់បំណុលចូលចិត្តឲ្យខ្ចី ប៉ុន្តែដាក់ការប្រាក់ខ្ពស់ ដែលជាវិធី "សម្លាប់មនុស្សទាំងរស់"។
៣. សោដនាដ្យកម្មផ្លូវចិត្ត៖ យាយម៉ាចរស់នៅក្នុងស្ថានភាពអាម៉ាស់ចិត្ត ដោយសារតែបាត់បង់កូន និងត្រូវរស់ជាមួយនឹងបំណុលដែលនាងមិនអាចសងបាន។ មីងតឿក៏រងទុក្ខដោយសារត្រូវជួយសងបំណុលដែលនាងមិនមែនជាអ្នកខ្ចី។
ឧទាហរណ៍ពីរឿង
- យាយម៉ាច៖ ខ្ចីលុយដើម្បីទិញម៉ូតូ និងគ្រឿងលម្អឲ្យកូន ប៉ុន្តែនៅពេលកូនស្លាប់ បំណុលនៅតែសល់ ហើយការប្រាក់១០%ធ្វើឲ្យបំណុលកើនឡើងដល់ចំនួនដែលមិនអាចសងបាន។
- មីងតឿ៖ ត្រូវរងផលវិបាកពីការខ្ចីលុយរបស់យាយ ដោយត្រូវធ្វើការលើសម៉ោង លក់ចេកអាំង និងអន្សម ដើម្បីសងបំណុលដែលនាងមិនបានខ្ចី។
이자가 어떤 악영향을 미치는가?
"얘이마차와 밍뜨어" 이야기에서는 이자로 인한 여러 가지 악영향이 명확히 드러납니다:
-
경제적 악영향: 얘이마차는 이웃에게 월 10%의 이자로 돈을 빌렸고, 이로 인해 빚이 급속히 불어났습니다. 결국 그녀가 갚지 못하자 밍뜨어가 그 빚을 떠안게 되었고, 생계와 빚 갚음을 동시에 해야 하는 고통을 겪었습니다.
-
사회적 악영향: 부유층은 가난한 사람들의 어리석음과 절박함을 이용해 고리대금을 제공합니다. 예를 들어, 채권자들은 "살아있는 사람을 죽이는" 방식으로 높은 이자를 요구합니다.
-
정신적 악영향: 얘이마차는 아들을 잃고 빚에 시달리며 우울한 삶을 살았습니다. 밍뜨어도 자신이 빌리지 않은 빚을 갚아야 하는 부담으로 고통받았습니다.
이야기 속 예시
- 얘이마차: 아들을 위해 오토바이와 장신구를 사주기 위해 돈을 빌렸지만, 아들이 사망한 후에도 빚이 남았고, 월 10%의 이자로 인해 빚이 감당할 수 없을 정도로 커졌습니다.
- 밍뜨어: 얘이마차의 빚으로 인해 고통을 받으며, 구운 바나나와 찹쌀떡을 팔아 빚을 갚기 위해 초과 근무를 해야 했습니다.
이처럼 고리대금은 개인과 가족을 경제적·정신적 파탄으로 몰아넣는 치명적인 악순환을 만듭니다.
Other models, same or similar prompt
Responses were produced in different, uncontrolled contexts (system prompts, settings, prior turns). This is not a benchmark.